អំពីពួកយេីង
ក្រុមហ៊ុន សេង សោភា អហ្គែនិក ប៊ីយូធី ឯ.ក នាំចូលនៅផលិតផលថែរក្សាស្បែក, អាហារបំប៉ន សរីរាង្គ ធម្មជាតិ នឹងមានគុណភាពខ្ពស់ ហេីយនឹងឧបករណ៍សំរាប់ថែសំរស់ផ្សេងៗផងដែរ។ ក្រុមហ៊ុននាំចូលតែផលិតផលដែលមានកំរិតស្តង់ដាខ្ពស់សុវត្ថិភាពដល់អ្នកប្រេីប្រាស់ ជាពិសេសផលិតផលសរីរាង្គ។
ក្រុមហ៊ុន សេង សោភា អហ្គែនិក ប៊ីយូធី ឯ.ក ចាប់ផ្ដេីមឡេីងនៅប្រទេសញូហ្សែឡែន ដោយចែករំលែកពីរបៀបរស់នៅ បែកធម្មជាតិ នឹងយកចិត្តទុកដាក់លេីបញ្ហាសុខភាពជាចំបង របស់ប្រជាជនញូហ្សែឡែន បូករួមជាមួយនឹងអាហារដែលមានគុណភាពខ្ពស់ នឹងផលិតផលធម្មជាតិនឹងមានគុណភាពខ្ពស់។
ឥឡូវនេះក្រុមហ៊ុននាំចូលផលិតផល ដែលមានគុណភាពខ្ពស់ពីប្រទេសញូហ្សែឡែន នឹងប្រទេសអូស្រ្តាលី។ ផលិផលនីមួយៗដែលមាននៅក្រុមហ៊ុនគឺត្រូវបានជ្រេីសរេីសដោយប្រុងប្រយ័តពី សោភា ប្រធានក្រុមហ៊ុនដោយផ្ទាល់។ សោភាដឹងថាអាហារបំប៉ន នឹង ផលិតផលថែស្បែកផ្សេងៗ គឺមិនមែនសុទ្ធតែមានគុណភាពដូចគ្នានោះទេ។ ការជ្រេីសរេីសគឺត្រូវវិភាពទៅលេី គ្រឿងផ្សំនីមួយអោយបានច្បាស់សាល់ ហេីយនឹងប្រភពគ្រឿងផ្សំង ថាតេីគ្រឿងផ្សំនីមួយ។
ប្រធានក្រុមហ៊ុនរបស់យេីង "សោភា" បានចាប់ផ្ដេីមក្រុមហ៊ុន សេង សោភា អហ្គែនិក ប៊ីយូធី ឯ.ក ឡេីងនៅឆ្នាំ 2020នៅប្រទេសញូហ្សែឡែន។ ក្រុមហ៊ុននេះបង្កេីតឡេីងក្នុងគោលដៅចែករំលែកការថែរក្សាសុខភាពតាមបែបប្រជាជនញូហ្សែឡែនជាមួយប្រជាជនខ្មែរ នឹងនាំចូលផលិតផលដែលមានគុណភាពខ្ពស់ទៅដល់បងប្អូនខ្មែរយេីង។ សោភានិយាយថា "ខ្ញុំរស់នៅប្រទេសញូហ្សែឡែន ដែលពោពេលទៅដោយអាហារ (បន្លែត្រីសាច់) ដែលមានគុណភាពខ្ពស់ ផលិតផលថែស្បែក អាហារបំប៉នសុទ្ធតែមានគុណភាពខ្ពស់ ពេលនោះខ្ញុំគិតទៅដល់បងប្អូនខ្មែរ ពួកគាត់មិនអាចទទួលបានផលិតផលទាំងនេះទេ ដូចនេះហេីយគោលដៅរបស់ខ្ញុំគឺចង់នាំយកផលិតផលទាំងនេះទៅស្រុកខ្មែរយេីង"
សោភាបានបញ្ចប់កាសិក្សាថ្នាក់បណ្ឌិតផ្នែកវិស្វកម្មបរិស្ថានដោយផ្ដោតសំខាន់ទៅលេីគីមីវិទ្យា។ សាវតាស្រាវជ្រាវរបស់គាត់បានផ្តល់ឱគាត់នូវសមត្ថភាពអាចវាយតំលៃលេីគ្រឿងផ្សំ បែងចែកផលិតផលធម្មជាតិ (សរីរាង្គ) ពីផលិតផលសំយោគ (Synthetic) នឹងសាធាតុគីមីផ្សេងៗដែលគេប្រេីប្រាស់ក្នុងផលិផលលាបថែរក្សាស្បែក នឹងអាហារបំប៉នផ្សេងៗដែលអាចធ្វេីប៉ះពាល់ដល់សុខភាពអ្នកប្រេីប្រាស។ សោភាពស្គាល់នឹងយល់ដឹងគ្រប់គ្រឿងផ្សំទាំងអស់ដែលមានក្នុងផលិតផល ដែលបានដាក់លក់ក្នុងក្រុមហ៊ុន។
ជារៀងរាល់ថ្ងៃ "សោភា"បានឃេីញប្រជានជនខ្មែរ គ្រោះថ្នាក់ មានបញ្ហាស្បែក មានបញ្ហាសុខភាពផ្សេងៗដោយសាប្រេីប្រាស់ផលិតផលដែលមិនមានគុណភាព រឺផលិតផលក្លែងក្លាយ ចរាចរណ៍លេីទីផ្សារប្រទេសកម្ពុជាយេីង។ ដូច្នេះហេីយបេសកកម្មដ៏ស្មោះត្រង់របស់យើងគឺចែករំលែកចំណេះដឹងជាមួយប្រជាជនខ្មែរយេីងអោយបានយល់ដឹងពីផលប៉ះពាល់ផ្សងៗរបស់គ្រឿងផ្សំនឹងសាធាតុគឺមីទាំងនោះ ហេីយផ្ដល់ជូននៅផលិតផលសុវត្ថិភាព នឹងមានគុណភាពខ្ពស់វិញ។ មិនត្រឹមតែប៉ណ្ណោះទេ សោភាក៍ចែករំលែកវីដេអូអំពីចំនេះដឹងទាក់ទងនឹងសុខភាព សាធាតុចិញ្ចឹមផ្សេងៗ នឹងរបបអាហារសំខាន់សំរាប់រាង្គកាយ។ គាត់យល់ថាចំនេះដឹងគឺសំខាន់ណាស់ ហេីយបេីបងប្អូនមានចំនេះដឹងពីអំពីសុខភាព អាចធ្វេីអោយបងប្អូនបង្កេីតជំរេីសល្អសំរាប់សុខភាពខ្លួនឯង។
បងប្អូនអាចចូលមេីលផលិផលរបស់ពួកយេីងរឺទាក់ទងមកពួកយេីង។
